សិល្បៈ ៖ តារាសម្ដែង និងពិធីការិនី សុខ សោម៉ាវត្តី ទើបតែទម្លាយព័ត៌មានលែងប្ដីបានរយៈពេលជាងមួយសប្ដាហ៍ទេ ប៉ុន្តែការទទួលស្គាល់ព័ត៌មានលែងលះប្ដីនេះ នាងមិនបានប្រាប់ពីមួលហេតុទេ ដោយគ្រាន់តែនិយាយថា ពេលនេះនាងគ្មានប្ដីទេ គឺជីវិតនាងនៅលីវ។
ទើបតែពេលនេះ សុខ សោម៉ាវត្តី បានប្រាប់ពីមួលហេតុលែងប្ដីនូវពាក្យសម្ដីយ៉ាងខ្លីថា ការលែងលះរបស់នាង គឺមកពីនាងទ្រាំនឹងការឈឺចាប់ព្រោះប្ដីមានស្រីថ្មីមិនបាន។ ឆ្លើយបានត្រឹមនេះ យើងក៏បានព្យាយាមសុំឱ្យតារាសម្ដែង សុខ សោម៉ាវត្តី បញ្ជាក់បន្ថែមឱ្យបានក្បោះក្បាយដែរ ប៉ុន្តែតារារូបនេះប្រាប់ថា រឿងនេះមានតែប៉ុនណឹង គ្មានបញ្ហាអ្វីផ្សេងទៀតទេ។
គួរបញ្ជាក់ដែរថា ចំពោះរឿង សុខ សោម៉ាវត្តី លែងលះប្ដី មានរយៈពេលជាងពីរឆ្នាំនេះ មានមតិមហាជនជាច្រើនតែងរិះគន់នាងថា មួលហេតុដែលប្ដីលែងលះនាង មកពីតារាស្រីរូបនេះមិនបោះបង់អាជីពសិល្បៈ ដែលគេចមិនផុតបណ្ដោយខ្លួនប្រាណឱ្យបុរសៗជាច្រើនឱបថើប ចំណុចនេះហើយដែលប្ដីនាងមិនអាចទទួលយកបាន ប៉ុន្តែការយល់ឃើញនេះ ហាក់ផ្ទុយពីការបញ្ជាក់របស់ សុខ សោម៉ាវត្តី ចុងក្រោយនេះ ដោយនាងប្រាប់ថា រឿងលែងលះប្ដីប្រពន្ធ គឺមកពីប្ដីនាងមានស្រីថ្មីទៅវិញ៕Wednesday, May 25, 2016
សុខ សោម៉ាវត្តី ទម្លាយប្រាប់ការឈឺចាប់មុនពេលលែងប្ដី
សិល្បៈ ៖ តារាសម្ដែង និងពិធីការិនី សុខ សោម៉ាវត្តី ទើបតែទម្លាយព័ត៌មានលែងប្ដីបានរយៈពេលជាងមួយសប្ដាហ៍ទេ ប៉ុន្តែការទទួលស្គាល់ព័ត៌មានលែងលះប្ដីនេះ នាងមិនបានប្រាប់ពីមួលហេតុទេ ដោយគ្រាន់តែនិយាយថា ពេលនេះនាងគ្មានប្ដីទេ គឺជីវិតនាងនៅលីវ។
ទើបតែពេលនេះ សុខ សោម៉ាវត្តី បានប្រាប់ពីមួលហេតុលែងប្ដីនូវពាក្យសម្ដីយ៉ាងខ្លីថា ការលែងលះរបស់នាង គឺមកពីនាងទ្រាំនឹងការឈឺចាប់ព្រោះប្ដីមានស្រីថ្មីមិនបាន។ ឆ្លើយបានត្រឹមនេះ យើងក៏បានព្យាយាមសុំឱ្យតារាសម្ដែង សុខ សោម៉ាវត្តី បញ្ជាក់បន្ថែមឱ្យបានក្បោះក្បាយដែរ ប៉ុន្តែតារារូបនេះប្រាប់ថា រឿងនេះមានតែប៉ុនណឹង គ្មានបញ្ហាអ្វីផ្សេងទៀតទេ។
គួរបញ្ជាក់ដែរថា ចំពោះរឿង សុខ សោម៉ាវត្តី លែងលះប្ដី មានរយៈពេលជាងពីរឆ្នាំនេះ មានមតិមហាជនជាច្រើនតែងរិះគន់នាងថា មួលហេតុដែលប្ដីលែងលះនាង មកពីតារាស្រីរូបនេះមិនបោះបង់អាជីពសិល្បៈ ដែលគេចមិនផុតបណ្ដោយខ្លួនប្រាណឱ្យបុរសៗជាច្រើនឱបថើប ចំណុចនេះហើយដែលប្ដីនាងមិនអាចទទួលយកបាន ប៉ុន្តែការយល់ឃើញនេះ ហាក់ផ្ទុយពីការបញ្ជាក់របស់ សុខ សោម៉ាវត្តី ចុងក្រោយនេះ ដោយនាងប្រាប់ថា រឿងលែងលះប្ដីប្រពន្ធ គឺមកពីប្ដីនាងមានស្រីថ្មីទៅវិញ៕
Subscribe to:
Post Comments (Atom)


No comments
Post a Comment